អាចម៍ផ្កាយធំមួយ ហោះកាត់ផែនដីក្នុងចម្ងាយកៀកបំផុតជាលើកទី១ - videoslov

Breaking

BANNER 728X90

Wednesday, May 16, 2018

អាចម៍ផ្កាយធំមួយ ហោះកាត់ផែនដីក្នុងចម្ងាយកៀកបំផុតជាលើកទី១



ក្រុមអ្នកឃ្លាំមើលហ្វូងផ្កាយរបស់​សហរដ្ឋអាមេរិក Minor Planet Centerបានឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាយនេះ​ អាចម៍ផ្កាយមួយដុំមានទំហំធំ​ជាងយន្តហោះយក្ស Antonov An-225 Mriya​ ដែលធ្លាប់បានធ្វើដំណើរ​ឆ្លងកាត់ភព​ផែនដីយើង កាលពីអំឡុងពេល​យ៉ាងតិច​ពី​រ​សតវត្សរ៍​កន្លង​ទៅនេះ បានចាប់ផ្ដើមជាថ្មីទៀតហើយ គឺវាហោះ​មកកាត់ផែនដីរយៈចម្ងាយត្រឹម ២០៣,០០០គីឡូម៉ែត្រ​ ស្មើនឹងជាងពាក់​កណ្តាល​នៃចម្ងាយរវាង​ភព​ផែនដី និងឋាន​ព្រះចន្ទ។

គួរបញ្ជាក់ថា ក្រុមតារាវិទូបាន​ធ្វើការប៉ាន់​ប្រមាណថា ទំហំអាចម៍ផ្កាយ 2010 WC9 នេះ​ មានមុខកាត់​​អាចចន្លោះពី ៣៨ម៉ែត្រ ​ទៅ១១៩ម៉ែត្រ គឺអាច​ធំប៉ុនរូប​សំណាក​នារីសេរីភាព Statue of Liberty នៃទីក្រុង​ញូយ៉ក របស់​សហរដ្ឋអាមេរិក អាចម៍ផ្កាយនេះ , វាត្រូវបានគេ​ប្រទះឃើញ​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០។
បើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨បង្ហាញថា​ ក្រុមមជ្ឈមណ្ឌល​ឃ្លាំមើល​អាចម៍​ផ្កាយ និងផ្កាយ​ដុះកន្ទុយរបស់​សហរដ្ឋអាមេរិក Minor Planet Center និយាយថា អាចម៏ផ្កាយ​មួយដុំនេះ មាន​ឈ្មោះ​ថា 2010 WC9 បានហោះកាត់​ផែនដី​នាវេលាម៉ោងយប់​ថ្ងៃអង្គារ​សប្តាហ៍នេះ (ប៉ុន្មានថ្ងៃមុន) គឺជាចម្ងាយ​កៀក​បំផុត​ ខណៈវាធ្វើដំណើរ​ក្នុងល្បឿន​ ១២.៨គីឡូម៉ែត្រ ក្នុង​មួយ​វិនាទី៕


No comments:

Post a Comment